អាកាសយាន្តដ្ឋានអន្តរជាតិតារាសាគរ
អាកាសយាន្តដ្ឋានអន្តរជាតិតារាសាគរកម្ពុជាមានទីតាំងនៅផ្នែកខាងត្បូងនៃខូសថលស៊ីធីឫតំបន់ពិសោធន៍ការអភិវឌ្ឍវិនិយោគចម្រុះកម្ពុជាចិនដែលជាប់នឹងឈូងសមុទ្រថៃដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចអាកាសយាន្តដ្ឋាននិងកំពង់ផែទំហំ២៣គីឡូម៉ែត្រការ៉េ ។

ផែនការរួមរបស់អាកាសយានដ្ឋានត្រូវបានបែងចែកជា ៤ ដំណាក់កាលក្នុងការអភិវឌ្ឍ ការសាងសង់នាពេលអនាគតនឹងសម្រេចបាននូវអាកាសយានដ្ឋានអន្តរជាតិកម្រិត 4F ដែលជាកំរិតខ្ពស់ជាងគេបំផុតនៅកម្ពុជារួមមានផ្លូវរត់ ៣៨០០ ម៉ែត្រចំនួន១និងផ្លូវរត់ ៣២០០ ម៉ែត្រចំនួន២។អាកាសយាន្តដ្ឋានអន្តរជាតិតារាសាគរបន្តបម្រើការអភិវឌ្ឍទីក្រុង ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដំណាលគ្នាក្នុងការដឹកជញ្ជូនអ្នកដំណើរនិងដឹកទំនិញនិងបង្កើតប្រព័ន្ធដឹកជញ្ជូនដ៏ទូលំទូលាយដែលមានប្រសិទ្ធភាពទាំងតាមផ្លូវសមុទ្រដីនិងផ្លូវអាកាស។ ផ្អែកលើផែនការមេខូសថលស៊ីធីការអភិវឌ្ឍដំបូងនៃតំបន់អន្តរជាតិថ្មី ទំហំ១៦០ គីឡូម៉ែត្រការ៉េនិងតំបន់ពាណិជ្ជកម្មពិភពលោកថ្មី ដែលនឹងសាងសង់ផ្សារទំនើបរួចពន្ធដ៏ថោកបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ តំបន់ដឹកជញ្ជូនទំនេញ សាលាអាកាសចរណ៍ គម្រោងទីក្រុងអាកាសចរណ៍។ល។ដែលរាប់រងវិស័យទេសចរណ៍និងផលិតកម្មគឺជាទីក្រុងថ្មីរបស់កម្ពុជាដែលរួមមាន“ឆ្នេរសមុទ្រអេកូឡូស៊ី បច្ចេកវិទ្យានិងវប្បធម៌” ។

អាកាសយាន្តដ្ឋានអន្តរជាតិតារាសាគរដែលជាចំណុចគមនាគមន៍ដ៍សំខាន់នាតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា នឹងតភ្ជាប់ការអភិវឌ្ឍ សម្របសម្រួលវិស័យជាច្រើនរវាងប្រទេសចិននិងអាស៊ាន ការរួមបញ្ចូលគ្នានូវធនធានទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិដែលមានគុណភាពខ្ពស់នៅក្នុងតំបន់ជាមួយនឹងសក្តានុពលដ៏ធំសម្រាប់ការអភិវឌ្ឍឆ្នេរសមុទ្រនឹងបម្រើជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងប្រទេសកម្ពុជានិងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលព្រមទាំងបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រអាស៊ីអាគ្នេយ៍។
អាកាសយាន្តដ្ឋានដ៏មានសុវត្ថភាព
វាគឺជាអាកាសយាន្តដ្ឋានដែលមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការផលិតប្រកបដោយសុវត្ថិភាពប្រព័ន្ធធានាសុវត្ថិភាពពេញលេញប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងអាចគ្រប់គ្រងបាន។
អាកាសយាន្តដ្ឋានបៃតង
វាគឺជាអាកាសយាន្តដ្ឋានដែលសម្រេចបាននូវការអភិរក្សដែលពឹងផ្អែកលើបញ្ចេញកាបូនទាបនិងមិនប៉ះពាល់ដល់បរិស្ថាន។
អាកាសយាន្តដ្ឋានឆ្លាតវ៉ៃ
វាគឺជាអាកាសយាន្តដ្ឋានដែលបង្កើតឡើងដោយសមាសធាតុតភ្ជាប់គ្នាយ៉ាងទួលំទូលាយដូចជា ការចែករំលែកទិន្នន័យ សហការដ៏មានប្រសិទ្ធភាពនិងប្រតិបត្តិការឆ្លាត។
វប្បធម៌របស់អាកាសយាន្តដ្ឋាន
ប្រកាន់ភ្ជាប់ធនធានមនុស្សជាគោល វិសាលភាពនៃវប្បធម៌ ឆ្លុះបញ្ចាំងពីស្មារតីពេលវេលានិងការយកចិត្តទុកដាក់លើវប្បធម៌ បង្កើតអាកាសយាន្តដ្ឋានដែលមានប្រធានបទប្លែកនិងបរិយាកាសវប្បធម៌
  • 柬埔寨七星海国际机场电子书